Thursday, November 14, 2013

ឥន្ទជិត Andrajit Vector Image

រូបនេះគួដោយលោក ញឹក បុរិន្ទ ក្នុងកម្មវិធី adobe Illustrator cs5 ។ ព័តមានលម្អិត 5khmer.blogspot.com

ព្រះរាមថ្លែងសរ


ឥន្ទជិតត្រូវសរពាន់

គឺ​ជា​សរ​មួយ​របស់​ព្រះលក្សណ៍​ដែល​ផ្លែង​ចេញទៅ​កើត​ជា​ព្រួញ​រាប់​ពាន់​ត្រូវ​អសុរឥន្ទជិត ធ្វើ​អោយ​ឥន្ទជិត​ឈឺ​ចុក​ចាប់​ក្រៃលែង ។​ ឥន្ទជិត​ខិតខំ​ដក​សរ ប៉ុន្តែ​សល់​សរ​មួយ​ដក​មិន​រួច​សោះ។ ឥន្ទ​ជិត​ក៏​ហោះ​ទៅ​សុំ​ទឹក​ដោះ​នាង​មណ្ឌោគីរី ជា​ព្រះ​មាតា​បៅ​បង្កាត់​សរ​នោះ​បាន​ដូច​ក្តីប្រាថ្នា។ ប៉ុន្តែ​ទី​បំផុត​ឥន្ទជិត​ត្រូវ​ស្លាប់​ ដោយ​ការ​ផ្លែងសរ​ព្រហ្មា​សរ​របស់​ព្រះរាម ដើម្បី​ផ្តាច់​ក្បាល​ឥន្ទជិត ។​ ក្បាល​នោះ​ត្រូវ​ស្វា​អង្គទ​ទ្រដាក់​លើ​តោក ដែល​ខ្ចី​មក​ពី​ឋាន​ព្រហ្ម ហើយ​ត្រូវ​ព្ររាម​ផ្លែង​សរ​បញ្ជូន​ទៅ​ស្ថាន​តុសិត នៅ​ទី​បញ្ចប់​នៃ​សង្គ្រាម​នោះ។

ឈុតសរនាគបាស

សរ​មួយ​របស់​អសុរឥន្ទជិត​ផ្លែង​ទៅ​ក្លាយ​ជា​សត្វ​នាគ​ជា​ច្រើន​ត្រូវ​ព្រះលក្សណ៍​ និង​ពលសេនា​របួស​គ្រប់​គ្នា។ តែ​បាន​ក្រុង​សិម្ពលី​គ្រុឌ​ ជា​ព្រះ​ធម្ម​បិតា​របស់​ព្រះ​រាម​ទៅ​ជួយ​ឆាប​ឆក់​សម្លាប់​អស់​ពួក​នាគ​រំដោះ​ព្រះ​លក្សណ៍​ និង​ពួក​ពល​សេនា​អោយ​បាន​រស់​មក​វិញ។

Thursday, April 15, 2010

ល្ខោនស្បែកធំ

ជា​ទស្សនីយភាព​បែប​ស្រមោល​ រូបភាព​ត្រូវ​បាន​គេ​យក​ទៅ​ជើត​ពី​ខាង​ក្រោយ​ផ្ទាំង​សំពត់​ស ដោយប្រើប្រាស់​ពន្លឺ​ផ្នក់​ភ្លើង​បញ្ចាំង​ជា​ស្រមោល។ ផ្នក់ភ្លើងនោះជា​ គំនរឱស ភ្លើងចន្លុះ ឬភ្លើងលលាដ៍ដូង​ដែល​ត្រូវ​បាន​គេ​ដុត​ឲ្យឆេះ​នៅ​លើ​រានហាលមួយ​ដែល​មាន​ក្រាល​ដើម​ចេក​ពី​ខាង​ក្រោម ។​ សព្វថ្ងៃ​គេ​ប្រើពន្លឺ​អគ្គីសនី​ជំនួស​វិញ (Projector) ។​ ជា​ទូទៅ​ គេ​សង្កេត​ឃើញ​សិល្បៈ​ល្ខោន​ស្រមោល​នេះ​ទាំង​តូច​ទាំង​ធំ​មាននៅ​ប្រទេស​ជា​ច្រើន​ដូចជា អ៊ីរ៉ង ទួរគី ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី កម្ពុជា ថៃ ។ល៕

សិល្បៈ​ស្បែក​ធំ​នៅ​ប្រទេស​កម្ពុជា ជាប្រភេទ​សិល្បៈ​សក្ការៈ ព្រោះ​ទម្រង់​សម្តែង​មាន​តែ​រឿង​រាមកេរ្តិ៍​មួយប៉ុណ្ណោះ ដែលជា​ទេវកថា​បង្ហាញ​ពី​មហិទ្ធិឫទ្ធិ​ព្រះ​រាម​ អវតារ ព្រះនរាយណ៍...... មិនមាន​សម្តែងអ្វី​ក្រៅ​ពី​រឿង​នេះ​ឡើយ ។ ឯកាល​វេលា​សម្តែង​វិញ​ គឺ​ច្រើន​សម្តែងក្នុង​ពិធី​បូជា​ ព្រះសពព្រះមហាក្សត្រ គ្រូបាធ្យាយ ឬសពមាតា​បិតា ឬ​ពេលខ្លះ​សម្តែង​ដើម្បី​សុំ​ទឹក​ភ្លៀង​ក្នុង​ពេល​ដែល​ស្រុក​ទេស​ជួប​គ្រោះ​រាំងស្ងួត។

ក្នុង​ការសម្តែង​អ្នក​ជើត​ ឬ​អ្នក​រាំ​ត្រូវ​លើក​រូប​ភាព​ជើត​វិល​ជុំវិញ​ផ្ទាំង​សំពត់​សយ៉ាងធំតាម​ក្រុម​តួ​ខុសៗ​គ្នា គឺមាន ដំណើរយក្ស ដំណើរមនុស្សនិង​ស្វា ហោះលើ​អាកាស​ អណ្តែតទឹក​ ឬ​ក៏ចលនា​ចំបាំង​ទៅតាម​ចង្វាក់​ភ្លេង​ខុសៗ​គ្នា ដែលអ្នក​ប្រគុំ​ត្រូវ​ប្រគុំ​ទៅ​តាម​ការ​ហៅរបស់​អ្នក​ពោល ដែលអ្នកពោលភាគ​ច្រើន​ ច្រើនជា​គ្រួធំ​នៃវង់​សិល្បៈ​ស្បែកធំ​នេះ។

ពិត​មែន​តែ​សិល្បៈ​ស្បែក​ធំ​សម្តែង​តែ​រឿង​រាមកេរ្តិ៍មែន ប៉ុន្តែគេមិនបានសម្តែងរឿងនេះពី​ដើម​ដល់​ចប់ទេ ភាគច្រើន​សម្តែង​តែចំបាំង​ឥន្ធជិត​ជាមួយព្រះលក្ម្សណ៍(កូនប្រុសក្រុងរាពណ៍​ និងប្អូនប្រុសព្រះរាម)តែប៉ុណ្ណោះ។​ ម្យ៉ាងទៀត​នៅក្នុង​អន្លើចំបាំង​ឥន្ទជិត​នេះ គេច្រើន​ចែក​ជា​ឈុត​តូចៗ​ទៅ​តាម​ឈ្មោះ​សរគឺ អាវុធ​ដ៏​មាន​ឫទ្ធ​របស់​គូ​សត្រូវ​​ទាំង​សង​ខាងដូច​ត​ទៅ៖

ឈុតសរនាគបាសៈ គឺជា​សរ​មួយ​របស់​អសុរ​ឥន្ទជិត​ថ្លែងទៅជា សត្វនាគ​ជា​ច្រើន​ត្រូវ​ព្រះលក្ម្សណ៍ និងពល​សេនា​របួស​គ្រប់​គ្នា ។ តែបាន​ក្រុងសិម្ពលីគ្រុឌ ជាព្រះធម្មបិតា​របស់​ព្រះ​រាម​ទៅជួយ​ឆាបឆក់សម្លាប់​អស់ពួក​នាគ​រំដោះ​ព្រះលក្ម្សណ៍ និងពួកសេនាឲ្យបានរួចរស់មកវិញ។

ឈុត​សរព្រហ្មាស្រ្តៈ គឺ​ជា​សរ​មួយ​របស់​ឥន្ទជិត​ដែរ ដែល​ថ្លែង​ទៅ​ត្រូវ​ព្រះ​លក្ម្សណ៍​ហើ​ក្លាយ​ជា​ដើម​ឈើ​ដុះ​មែកបែក​សាខា។​ ប៉ុន្តែ​សរ​នោះត្រូវបង្កាត់(ដកបាន)មុនពេលព្រះអាទិត្យរះ​ ដោយ​ការខំ​ប្រឹង​ប្រែង​ផ្សំ​ឱសថ​របស់​ពិភេក​ហោរា និង​ដែល​មាន​ហនុមាន​ជា​អ្នកខំ​ស្វះ​ស្វែង​រកថ្នាំ​នោះ​បានមកពីភ្នំ​នន្ទចក្រ យកទឹកម៉ូដគោឧសភរាជ​ពីព្រៃហេមពាន្ត។ យកថ្ម​ដុស​ពី​ឋានព្រះព្រហ្មមិធុតា និង​ឃាត់ដំណើរ​ព្រះ​អាទិត្យ​តាម​បញ្ជាព្រះរាម។